តើអ្វីនៅពីក្រោយសាច់រឿងមួយនេះ?

នាងខ្ញុំឈ្មោះ មិនា មានអាយុ ២២ឆ្នាំ។ អ្នកនឹងសើចដល់រូបខ្ញុំនៅពេលអ្នកកំពុងអានអត្ថបទមួយនេះ។ហេតុដូចម្ដេចបានជាខ្ញុំហៅខ្លួនឯងថាជាក្មេងស្រីនៅក្នុងវយ័ ២២ឆ្នាំ? ទោះបីជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាអារម្មណ៏មួយដែលព្រះជាម្ចាស់បានផ្ដល់មកនិងធ្វើឲ្យខ្ញុំគិតថាខ្លួនខ្ញុំនៅក្មេងរហូត។

ថ្ងៃនេះ ខ្ញុំបានចាប់ផ្ដើមសរសេរនៅលើប្លក់មួយនេះដែលទទួលបានកម្លាំងជំរុញយ៉ាងខ្លាំងពីព្រះយេស៊ូ។ នេះជាការនាំឱ្យខ្ញុំមានគំនិតសរសេរអត្ថបទនេះផងដែរ។

ខ្ញុំជួយម៉ាក់របស់ខ្ញុំលក់នៅតូបលក់សម្លៀកបំពាក់មួយនៅក្នុងផ្សារជិតផ្ទះដែលខ្ញុំរស់នៅ។ ខ្ញុំមានអារម្មណ៏ថានឿយហត់ ច្របូកច្របល់ រួមជាមួយនិងកូនចិត្តច្រណែនបន្តិចបន្តួចជាមួយនឹងអ្នកលក់នៅក្បែរខាងរបស់ខ្ញុំ។ គ្រប់គ្នានៅជុំវិញតូបរបស់ខ្ញុំ ជាប់រវល់បម្រើអតិថិជនរបស់គេយ៉ាងមមាញឹក។គេហាក់បីដូចជាមានសំណាងរាល់ថ្ងៃ លើកលែងតែខ្ញុំមួយប៉ុណ្ណោះ។ ខ្ញុំបានសួរមកកាន់ខ្លួនឯងថា៖ តើអ្នកបានធ្វើខុសអ្វីទៅ មិនា? តើអ្នកមានចំណុចខ្វះខាតត្រង់ណា? ហេតុអ្វីបានជាមនុស្សដែលនៅជុំវិញខ្លួនឯងគេល្អជាងអ្នក? កូនចិត្តច្រណែនបានកើតមាននៅក្នុងខ្លួននឹងចិត្តរបស់ខ្ញុំ។ ភ្លាមៗនោះ ខ្ញុំទទួលបាននៅសម្លេងដាស់ ពីព្រះជាម្ចាស់ ទ្រង់បានប្រាប់ខ្ញុំថា៖ នែ មិនា។ កូនខិតខំធ្វើការសម្រាប់គ្រួសាររបស់ និងរៀនដើម្បីបានសញ្ញាបត្រ័បញ្ចប់ការសិក្សា។កូននឹងទទួលបានវានាពេលឆាប់ៗនេះ។ កូនចេះភាសាអង់គ្លេស ហើយមានមនុស្សដែលមានជំនឿលើយើង ជាអ្នកបម្រើយើងនៅជុំវិញខ្លួនកូនទៀត។ យើងនឹងឱ្យពរកូននៅក្នុងព្រះនាមរបស់យើងយេស៊ូ គ្រីស្ទ ដោយសារតែចិត្តរបស់កូនបានប៉ះពាល់និងចិត្តរបស់យើង។ កូននឹងទទួលបានពរពីព្រោះមនុស្សរបស់យើងបានសុំយើងឲ្យពរដល់កូននៅក្នុងព្រះនាមរបស់យើង។ កូនមិនគួរបារម្មណ៏និងច្រណែនជាមួយមនុស្សទាំងអស់នោះទេ។ កូនស្អាតហើយឆ្លាតក៏ដោយសារតែយើងជាម្នាក់ដែលបានបង្កើតកូនឡើងមក។ សូមជឿលើយើង ព្រះយេស៊ូ គ្រីស្ទ។ អាមេន‌!

នៅពេលដែលពាក្យសម្ដីទាំងអស់នេះបានចូលមកក្នុងគំនិតរបស់ខ្ញុំ។ខ្ញុំបានដឹងថាវាជាពាក្យល្បួងរបស់សាតាំង ដែលចង់យកខ្ញុំចេញពីព្រះជាម្ចាស់។ ព្រះជាម្ចាស់់ទ្រង់បាន នាំខ្ញុំមកកាន់ផ្លូវរបស់ទ្រង់វិញ។ កូនចិត្តច្រណែននោះបានចេញពីចិត្តរបស់ខ្ញុំ។ គំនិតរបស់ខ្ញុំត្រូវបានផ្លាស់ប្ដូរ ព្រមទទួលយកនិងសប្បាយចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំមិនមានមន្ទិលសង័្សយ ឬបារម្មណ៏ឡើយនៅពេលខ្ញុំនៅជាមួយព្រះជាម្ចាស់។រឿងមួយដែលធ្វើឱ្យខ្ញុំរីករាយខ្លាំងបំផុតនោះគឺ ទោះបីជាខ្ញុំមិនមានលុយដូចជាមនុស្សដែលនៅជុំវិញខ្ញុំក៏ប៉ុន្តែខ្ញុំមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងចិត្តនិងវិញ្ញាណរបស់ខ្ញុំ។ខ្ញុំនឹងមានភាពពេញលេញហើយសុខសប្បាយជាមួយវត្តមានរបស់ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់ខ្ញុំ។

ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកពីជិវិតរបស់កូនស្រីថ្មីរបស់ព្រះយេស៊ូ។ ខ្ញុំស្រលាញ់ព្រះយេស៊ូ!!!

មិនា (កូនស្រីថ្មីរបស់ព្រះយេស៊ូ)